Leave Yur Email/Phone Number Here

បាឡុង​ហោះ​របស់ Google Project ​ឥឡូវ​នេះ​អាច​ចែកចាយ​អ៊ីនធឺណិត​បានទៀងទាត់​​ល្អ​នៅ​តំបន់​មួយ​ចំនួន​ហើយ

Published: 22-Feb-2017 10:34 pm

Google នៅ​សប្ដាហ៍​នេះ​បាន ដាក់​ចេញ​ការ​អភិវឌ្ឍ​ថ្មី​មួយ បន្ថែម​ចូល​ទៅ​សេវាកម្ម Project Loon ដែល​ប្រើ​បាឡុង​ហោះ​ធំៗ ហើយ​វា​នឹង​បន្ត​ធ្វើការ​ហោះ​ជា​វដ្ដ​ចុះឡើង​ជុំវិញ​ផែនដី ដើម្បី​ផ្ដល់​តំណភ្ជាប់​អ៊ីនធឺណិត ទៅ​កាន់​តំបន់​មួយ​ចំនួន ដែល​ពិបាក​តភ្ជាប់​អ៊ីនធឺណិត​ទៅ​ដល់។


 



ការ​អភិវឌ្ឍ​ចុងក្រោយ​ នៅ​ក្នុង​សេវាកម្ម Project Loon ​នេះ នឹង​អាច​ឱ្យ​បាឡុង​ទាំង​នោះ ផ្ដល់​តំណភ្ជាប់​អ៊ីនធឺណិត ក្នុង​តំបន់​ជាច្រើន​ជាមួយ​ដំណើរការ​ទៀងទាត់​ល្អ​នៅ​ទីណា​ដែល​ត្រូវការ។ ក្បួន​ច្បាប់ algorithms ​គឺត្រូវ​បាន​ប្រើ​ដោយ Project Loon ឥឡូវ​នេះ គេ​អាច​បង្ហោះ​ឡើង​នូវ​បណ្ដុំ​បាឡុង​មួយ​ចំនួន ធ្វើ​ជា​ចង្កោម (cluster) ​គ្រប​ដណ្ដប់​លើ​តំបន់​ជាក់លាក់​ផ្សេងៗ ដែល​មនុស្ស​ត្រូវ​ការ​អ៊ីនធឺណិត។ សូម​ទស្សនា​វីដេអូ​ពន្យល់​ដូច​ខាង​ក្រោម៖


អានបន្តរ៖ www.bizkhmer.com