Leave Yur Email/Phone Number Here

​រឿង​សំខាន់ៗ​៤​យ៉ាង​​ទាក់ទង​នឹង​​អ៊ីនធឺណិត​ ​ដែល​អ្នក​មិន​ទាន់​ដឹង!

Published: 06-Mar-2017 11:54 pm

​បច្ចុប្បន្ន​អ៊ីនធឺណិត​ ​គឺ​ពិត​ជា​ដើរតួ​សំខាន់​​ដែល​ផ្តល់​ភាព​ងាយ​ស្រូល​ ​ដល់​​​មនុស្ស​ទូទៅ​ប្រើប្រាស់​ដើម្បី​ស្រាវជ្រាវ​ ​ទំនាក់ទំនង​ ​និង ​​ធ្វើ​ការ​កម្សាន្ត​ជា​ដើម​។ ​​ ​ខាងក្រោម​នេះ​ ​គឺ​ជា​​ព័ត៌មាន​ ​និង ​រឿង​សំខាន់ៗ​ដែល​​អ្នក​ប្រហែល​ជា​មិន​ទាន់​ដឹង​ ​អំពី​អ៊ីនធឺណិត​​៖


​១) ​​មាន​គេហទំព័រ​សរុប​ទាំង​អស់​៤៧​ពាន់​លាន​​នៅ​លើ​ពិភពលោក​៖ ​​ដោយសារតែ​ ​​អ៊ីនធឺណិត​កាន់តែ​មាន​​ភាព​ទូលំទូលាយ​ ​ម្ចាស់​ក្រុមហ៊ុន​ ​និង ​អង្គភាព​ផ្សេងៗ​នៅ​លើ​ពិភពលោក​នេះ​ ​បាន​​បង្កើត​គេហទំព័រ​ផ្ទាល់​ខ្លួន​ដើម្បី​ចែកចាយ​ព័ត៌មាន​​ ​និង ដំណឹង​ទៅ​ដល់​មនុស្ស​ទូទៅ​ ​និង អតិថិជន​គោលដៅ​របស់​ខ្លួន ​។ ដូច្នេះ​​រាប់​គិត​ចាប់​ពី​គេហទំព័រ​ដំបូង​តាំង​ពី​២៤​ឆ្នាំ​មុន​ ​រហូត​ដល់​បច្ចុប្បន្ន​មាន​គេហទំព័រ​សរុប​៤៧​ពាន់​លាន​ហើយ ​នៅ​ទូទាំង​ពិភពលោក​​។



២) ​អ្នក​​ប្រើ​ប្រាស់​​អ៊ីនធឺណិត​សរុប​៣,២​ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក​៖ ​ចំនួន​នេះ​គឺ​ស្មើ​នឹង​៤៤​ភាគរយ​នៃ​ប្រជាជន​សរុប​នៅ​លើ​ពិភពលោក​ ​មានន័យ​ថា ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ ​មិន​ទាន់​​ទាន់​​គ្រប់​​ដណ្តប់​គ្រប់​ទីកន្លែង​នៅ​ឡើយ​។


៣) Facebook​មាន​មនុស្ស​ចំណាយ​ពេល​លេង​​លើ​កម្មវិធី​ទូរស័ព្ទ​ច្រើន​បំផុត​៖ ​បើ​ប្រៀប​​នឹង​បណ្ដាញ​សង្គម​ល្បីៗ​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក​ Facebook​គឺ​ឈរ​នៅ​លំដាប់​ទី​មួយ​​​ ​ក្នុង​នាម​ជា​បណ្ដាញ​សង្គម​ដែល​​មាន​មនុស្ស​​ចូល​លេង​ក្នុង​កម្មវិធី​ទូរស័ព្ទ​ច្រើន​ជាង​គេ​ ​​ពោល​គឺ​ស្មើ​នឹង​១៨​ភាគរយ​នៅ​លើ​ពិភពលោក​។


​​​៤ ) ​កម្មវិធី​​iOS ​ត្រូវ​បាន​គេ​​ទាញ​យក​ ​ចន្លោះ​ពី​៥ ​ទៅ​១០​​លាន​កម្មវិធី​ជា​រៀងរាល់​ថ្ងៃ​៖ ​ក្នុង​ចំណោម​កម្មវិធី​ផ្សេងៗ​សរុប​ប្រហែល​១០០​ពាន់​លាន​​ ​គឺ​មាន​តែ​​iOS ​ប៉ុណ្ណោះ​ដែល​មាន​មនុស្ស​ទាញ​យក​ច្រើន​ជាង​គេ​​ ​ចន្លោះ​ពី​៥ ​ទៅ​១០​​លាន​ដង​​ជា​រៀងរាល់​ថ្ងៃ៕


អានបន្តរ www.bizkhmer.com