Leave Yur Email/Phone Number Here

គន្លឹះ​យ៉ាង​សាមញ្ញ ៥ចំណុច​ នឹង​ជួយ​ឱ្យ​អ្នក​​មាន​​សុវត្ថិភាព​បំផុត ពេល​​ប្រើ​អ៊ីនធឺណិត​ ប្រាប់​ដោយ​វិស្វកររបស់ Google ផ្ទាល់

Published: 16-Mar-2017 10:40 am

Justin Schuh ​គឺ​ជា​វិស្វករ​ផ្នែក​សុវត្ថិភាព​ព័ត៌មាន​របស់ Google។ មុន​ពេល Google ជួល​លោក​ឱ្យ​មក​បម្រើការ​នៅ​ក្រុមហ៊ុន ​ជា​វិស្វករ​សន្តិសុខ​សម្រាប់​កម្មវិធី Chrome ​កាលពី​ឆ្នាំ២០០៩ ​គាត់​មាន​បទពិសោធន៍​រួច​ទៅ​ហើយ​នៅ​ក្នុង​ក្រុមហ៊ុន IBM, NSA និង US Marin Corps។ ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ​សាមញ្ញ ៥ចំណុច​ដែល​អាច​ផ្ដល់​សុវត្ថិភាព​សម្រាប់​ការ​ធ្វើ​រឿងរ៉ាវ​ផ្សេងៗ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ដែល​ប្រាប់​ដោយ​លោក Justin Schuh បុគ្គលិក​របស់ Google ផ្ទាល់។



១) ​ជៀសវាង​ការ​ប្រើ​កុំព្យូទ័រ​ដែល​គេ​ដាក់​នៅ​តាម​ទី​សាធារណៈ ព្រោះ​មិន​ថា​ព័ត៌មាន​អ្វី​ក៏​ដោយ​ដែល​អ្នក​អាច​ភ្ជាប់​ចូល​បាន អ្នក​ដ៏​ទៃ​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា


នៅ​ពេល​អ្នក​កំពុង​ធ្វើការ​លើ​កុំព្យូទ័រ​សាធារណៈ ​ដូច​ជា​កុំព្យូទ័រ​ដែល​គេ​ដាក់​ឱ្យ​ប្រើ​នៅ​ក្នុង​សណ្ឋាគារ ឬ​នៅ​ក្នុង​បណ្ណាគារ _ ​បើ​ដូច្នោះ សូម​អ្នក​កុំ​ធ្វើការ​ឆែក​មើល​ព័ត៌មាន​ហិរញ្ញវត្ថុ ឬ​ភ្ជាប់​ចូល (Sign in) ​ទៅ​លើ​គណនី​ធនាគារ​របស់​អ្នក​ឱ្យ​សោះ។


២) ​ប្រើ​លេខ​កូដ​សម្ងាត់​ខុសៗ​គ្នា ​សម្រាប់​សេវាកម្ម​ផ្សេងៗ​គ្នា


​ជា​ការ​ពិត ការ​ប្រើ​លេខ​កូដ​សម្ងាត់​ខុសៗ​គ្នា លើ​សេវាកម្ម​ផ្សេងៗ​គ្នា អាច​ជា​រឿង​ឈឺ​ក្បាល​ពិបាក​ចាំ តែ​បើ​អ្នក​ប្រើ Password ដដែលៗ ​នោះ​អ្នក​នឹង​ប្រឈម​ហានិភ័យ​ទៅ​លើ​ការ​ប៉ុនប៉ង​ភ្ជាប់​ចូល​គណនី​របស់​អ្នក​បាន។ ប្រភេទ​កម្មវិធី Password manager ​គឺ​អាច​ជួយ​អ្នក បង្កើត និង​ងាយស្រួល​ចំណាំ​ទោះបី Strong Password ​បាន​ល្អ។ នេះ​បើ​តាម​សម្ដី​បញ្ជាក់​ពី​លោក Schuh។


៣) ​ប្រើ​ការ​បញ្ជាក់​លេខ​សម្ងាត់​ពី​តង់ (two-factor authentication) ​ប្រសិន​ជា​អាច


ការ​ផ្ទៀងផ្ទាត់​លេខ​សម្ងាត់ ពីរ​ដង គឺ​ជា​ជម្រើស​បង្កើន​សុវត្ថិភាព​បាន​មួយ​កម្រិត នៅ​លើ​វែបសាយ​ណាមួយ។ វិធីសាស្ត្រ two-step verification ​អាច​ជា​ការ​បញ្ជាក់​លើក​ទី២ ដោយ​ប្រើ​កូដ (code) ទទួល​បាន​ដោយ​ការ​ផ្ញើ​ជា​អក្សរ (text) ទៅ​កាន់​លេខ/ឧបករណ៍ ​ទំនាក់ទំនង​អ្នក។


៤) គិត​ឱ្យ​ច្បាស់ មុន​នឹង​ដំឡើង plug-in ថ្មីៗ


Schuh ​បាន​និយាយ​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ លោក​បាន​ធ្វើការ​នៅ Google ហើយ​លោក​បាន​ឃើញ​កំណើន​នៃ​ការ​ប្រើ​ល្បិច បង្កប់​មេរោគ​លើ plug-in មាន​ច្រើន​ឡើង។ អ្នក​ប្រើប្រាស់ នឹង​ទាញ​យក (download) ហើយ​ពេល​ខ្លះ ក៏​មាន​ការ​ព្រមាន​ដោយ​កម្មវិធី browser នោះ​ផ្ទាល់​ដែរ។ យ៉ាងណា plug-in ​ថ្មី​ក្រោយៗ ត្រូវ​បាន​គេ​បង្កើត​ដោយ​បង្កប់​មេរោគ​មក​ជាមួយ ដែល​ផ្ដល់​ហានិភ័យ​សម្រាប់​អ្នក​ប្រើប្រាស់។


កម្មវិធី Chrome ​គឺ​បំពេញ​កិច្ចការ​បាន​ល្អ ក្នុង​ការ​ការពារ​អ្នក។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក Schuh។ លោក​បន្ត​ថា លោក​បាន​ឃើញ​បញ្ហា​នៅ​លើ plug-in មិន​ល្អ ជាច្រើន​ឆ្នាំ​មក​នេះ ហើយ​បាន​ចំណាយ​ពេល​ធ្វើ​កិច្ចការ​ច្រើន ដើម្បី​ស្វែងរក​គន្លឹះ​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​ប្រើ។


៥) ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Browser


អានបន្តរ www.bizkhmer.com